ពាក្យរាជស័ព្ទ
៙ ក ៚
ក = ព្រះសុរង
កជើង = ព្រះនិពន្ធបាទ, កព្រះបាទ
កដៃ = ព្រះករ, កព្រះហស្ត
កង = ព្រះវល័យ
កងកន់ = ព្រះពាហុរ័ក្ស, ព្រះពាហុរ័តន៍ (ព្រះពាហុរត្ន)
កង្វេរ = ព្រះអង្កុសា
កញ្ចក់ឆ្លុះ = ព្រះឆាយ
កញ្ជ្រឹល = ព្រះទទ្ទុ
កន្តើយព្រងើយ = ទ្រង់ព្រះឧបេក្ខា
កន្ត្រៃ = ព្រះទម្រង់សុក័ន្ត
កន្ថោរតូច = ព្រះសុពណ្ណស្រី
កន្ថោរធំ = ព្រះសុពណ្ណរាជ
កន្ទក់លាងដៃ = ព្រះកុណ្ឌកី
កន្ទូតអូង = ព្រះគីវង្គ
កន្លើត = ព្រះតាលុ
កន្សែងទ្រាប់ថ្វាយបង្គំ = ព្រះកនិច្ឆាបង្គំ
កន្សែងជូតខ្លួន = ព្រះកនិច្ឆាព្រះអង្គ
កន្សែងជូតដៃ = ព្រះកនិច្ឆាព្រះហស្ត
កន្សែងជូតមាត់ = ព្រះកនិច្ឆាព្រះឱស្ឋ
កន្សែងជូតមុខ = ព្រះកនិច្ឆាព្រះភក្ត្រ
កន្សែងជួតក្បាល = ស្នាប់ព្រះសិរ
កម្រាល, កន្ទេល, ចៀមចំ, ព្រំ = ព្រះនិសជ្ជនីយ៍
កាត់សក់ = ចម្រើនព្រះកេសា
កាល់ចិញ្ចើម = វិចិត្រព្រះភូមោ
កាវពាក់ត្រចៀក = ព្រះកុណ្ឌល
កុណ្ឌីទឹក = ព្រះសុវណ្ណភិង្គារ
កូនប្រសាប្រុស = ព្រះធីតុបតី
កូនប្រសាស្រី = ព្រះសុណិសា
កូបដំរី = ព្រះនាគាសនៈ
កើតទុក្ខ = ទ្រង់សោយទុក្ខ
កោរសក់ = ដាក់ព្រះកេសា
កៅអី = ព្រះសុវណ្ណកោច្ឆៈ
កាំបិតកោរ = ព្រះទម្រង់ខុរៈ
កាំបិតបត់ = ព្រះទម្រង់បិប្ផលី
កាំបិតបន្ទោះ = ព្រះទម្រង់ដងវែង (ដងង)
កាំបិតព្រា = ព្រះទម្រង់វាសី
កាំបិតស្នៀត ឬក្រឹស = ព្រះទម្រង់ឆុរិកា
កាំបិតស្លា = ព្រះទម្រង់បូគៈ
កំភួនជើង = កំភួនព្រះបាទ
កំភួនដៃ = កំភួនព្រះហស្ត
កម្លាំងកាយ = ព្រះកាយពល
កំហាក = ព្រះខេឡាសុចិ
កម្អួត = ព្រះអាចៀន, ព្រះវមកៈ
កាំភ្លើង = ព្រះទម្រង់អគ្គី
ក្នាញ់ = ទ្រង់បដិឃៈ
ក្បាល = ព្រះសិរ
ក្បាលជង្គង់ = ព្រះជានុ
ក្មួយប្រុស = ព្រះភាគិនេយ្យ
ក្មួយស្រី = ព្រះភាគិនេយ្យា
ក្រចក = ព្រះនខា
-ក្រដាស ប្រោះទឹកមាសបិទភ្ជាប់នឹងព្រែ ឬក្រដាសបារាំងសរសេរតាំងតំណែងយសមន្ត្រីទាំងពួង តាំងពីឧកញ៉ាដរាបដល់ឃុន ម៉ឺន = សញ្ញាប័ត្រ។
-ក្រដាសសេនាបតីធ្វើតាំងតំណែងយស ឲ្យក្រមការ = ត្រាតាំង។
-ក្រដាសសរសេរតាំងតំណែងយសព្រះភិក្ខុសង្ឃទាំងពួង = សមណប័ត្រ។
ក្រមាបង់ក = ព្រះសុភាក់
ក្រពះ = ព្រះបិហកៈ
ក្រមួនមាត់ = នួនព្រះឱស្ឋ
ក្រយៅ = ព្រះបទរាជី
ក្រលៀន = ព្រះអនុជង្គ
ក្រឡេកមើល = ទ្រង់ឆ្មៀងព្រះនេត្រ
ក្រាស = ព្រះសម្អាងកេសី
ក្រោកពីដេក = ទ្រង់តើន, ទ្រង់បពុជ្ឈនាការ
ក្លស់ = ព្រះក្លស់
ក្លាហាន = ព្រះវិសារទៈ
ក្លៀក = ព្រះកច្ឆៈ
ក្អក = ព្រះកាសៈ
ក្អមពួច = ព្រះសុវណ្ណកុម្ភៈ
ក្អួត = ទ្រង់អាចៀន
ក្អែល = ព្រះរជ្ជោជល
_____________________________________________
៙ ខ ៚
ខាក = ទ្រង់កក្ខារី
ខឹងច្រើន = ទ្រង់ក្រោធ, ទ្រង់ពិរោធ
ខឹងតិច = ទ្រង់ខ្ញាល់
ខឹមខាត់, ខ្សែក្រវាត់ = ព្រះកាយពន្ធន៍
ខួរក្បាល = ព្រះមត្ថលុង្គ
ខោជើងវែង = ស្នាប់ព្រះជង្ឃ
ខោស្នាប់ភ្លៅ = ស្នាប់ព្រះឧរូ (ឧរុ)
ខ្ជិល = ទ្រង់កោសជ្ជៈ
ខ្នង = ព្រះប្រឹស្ដាង្គ
ខ្នើយ = រងព្រះបាទ
ខ្នើយផ្អែក = ព្រះខ្នល់
ខ្នើយរងស្មង = រងព្រះជង្ឃ
ខ្នើយឱប = នែបព្រះអង្គ
ខ្នៀរអាចម៍ = ព្រះខ្នាច់
ខ្ពុរមាត់ = ទ្រង់វិក្ខាលនៈ
ខ្មាសរបស់ប្រុស = ព្រះសិដ្ឋលិង្គ
ខ្មាសរបស់ស្ត្រី = ព្រះយោនី
ខ្មៅដុស = ព្រះមសិ
ខ្យល់ចាប់ = ព្រះវាយុរោគ
ខ្លាច = ទ្រង់ព្រះភិរុកា
ខ្លាញ់ខាប់ = ព្រះមេទោ
ខ្លាញ់រាវ = ព្រះវសា
ខ្លួន = ព្រះកាយ
ខ្សៀ = ព្រះទំរង់ធុមវដ្ដី
_____________________________________________
៙ គ ៚
គក់ (វាយ) = ទ្រង់ប្រហារ
គិត = ទ្រង់ព្រះចិន្ដា
គជ, តេជ, នប់, កុយ, គាថា = ព្រះគ្រូ
គូរ = ទ្រង់ព្រះលេខា
គោ = ព្រះទីន័ងឧសភរាជ
គោម = ព្រះឃរបទីប
គុំកួន = ទ្រង់អាឃាដ
គុម្ពត្រចៀក = ព្រះកាណ៌
គ្រឿងក្រអូបសម្រាប់លាប = ព្រះសុគន្ធវិលេបនៈ
គំហក = ទ្រង់តជ្ជនាការ
គ្រហែម = ទ្រង់ព្រះឧក្កាសិត
គ្រុន = ព្រះទាហរោគ, ឌាហរោគ
គ្រូ = រាជគ្រូ
គ្រែ = ព្រះមញ្ចៈ
គ្រែដេក = ព្រះទែនបន្ទំ
គ្រែយាន = ព្រះរាជយាននុម៉ាត
គ្រែយានមាស = ព្រះសុវណ្ណរាជយាន
គ្រែអង្គុយ = ក្រឡាព្រះគំនាល់
_____________________________________________
៙ ឃ ៚
ឃើញ = ទ្រង់ទស្សនាការ
ឃ្លង់ = ព្រះកុដ្ឋរោគ
ឃ្លាន = ទ្រង់ជិឃច្ឆា
_____________________________________________
៙ ង ៚
ងងុយ = ទ្រង់ព្រះថីនៈ
ងូតទឹក = ស្រង់ព្រះវារី
ងោកងុយ = ទ្រង់ព្រះមិទ្ធៈ
_____________________________________________
៙ ច ៚
ចង្កា = ព្រះហនុកា
ចង្កើះ = ព្រះយមកា
ចង្កៀង = ព្រះតេលបទីប
ចង្កៀលក្រចក = ព្រះទម្រង់សុពណ្ណនខា
ចង្កួយស្មា = ព្រះអង្សកូដ
ចង្កៀលត្រចៀក = ព្រះទម្រង់សុវណ្ណកាណ៌
ចង្កេះ = ព្រះអង្កៈ, ព្រះកដី
ចន្ទាស = ព្រះសណ្ឌាស
ចង្អុលម្រាមដៃ = ព្រះតជ្ជនាបាទ
ចារុ៍ចងដៃ = កែមព្រះករ
ចិញ្ចើម = ព្រះភូមោ, ព្រះភមុកា
ចិញ្ចៀន = ព្រះទម្រង់
ចិត្ត = ព្រះហឫទ័យ
ចិត្តជា (បាត់ខឹង) = ទ្រង់ក្សាន្តព្រះហឫទ័យ
ចូលចិត្ត = ទ្រង់សន្និដ្ឋាន
ចែងថ្ងៃ = ព្រះខុទ្ទកបិឡកា
ចៅស្រី-ប្រុស = ព្រះរាជនត្តា
ចំណីបង្អែម = ព្រះឱជា
ចំឡក = ព្រះបស្សការ
ច្របាច់ = សម្ពាហណៈ
ច្រមុះ = ព្រះនាសា
ច្រូចទឹក = ទ្រង់ទក្សិណោទក
ច្រៀង = ទ្រង់គីតាភិរម្យ
_____________________________________________
៙ ឆ ៚
ឆត្រ = ព្រះក្លស់
ឆ្លាក់ = ទ្រង់រចនា
ឆ្អឹង = ព្រះអដ្ឋិ
ឆ្អឹងដងកាំបិត = ព្រះអក្ខកា
_____________________________________________
៙ ជ ៚
ជក់ = ទ្រង់សោយ
ជញ្ជឹង = ទ្រង់ព្រះវិចារណ៍
ជន្លួញ = ព្រះបដោទ
ជាន់ = ទ្រង់អក្កមៈ
ជណ្ដើរ = ព្រះអឌ្ឍចន្ទ
ជីដូន = ព្រះអយ្យិកា
ជីដូនទួត = ព្រះអយ្យិកាទួត
ជីតា = ព្រះអយ្យកោ
ជីតាទួត = ព្រះអយ្យកោទួត
ជិនឆ្អន់ = ទ្រង់និព្វិទា
ជុក = ព្រះមោលី
ជុះអាចម៍ = ទ្រង់ចូលព្រះបង្គន់ធំ
ជម្រះធ្មេញ = ទ្រង់សោយព្រះស្ទន្ត
_____________________________________________
៙ ឈ ៚
ឈរ = ទ្រង់ស្ថិត
ឈមមុខត្រង់ = ទ្រង់ឆ្ពោះព្រះភក្ត្រ
ឈានជើង = ស្ដេចឈានព្រះបាទ
ឈាម = ព្រះលោហិត
ឈឺ = ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក
ឈើខ្នាត = ព្រះរាជមានៈ
ឈើខ្នោសអណ្ដាត = ព្រះជីវ្ហាវិសោធន៍
ឈើចាក់ធ្មេញ = ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ
ឈើច្រត់ = ព្រះទណ្ឌៈ
ឈ្នួត = ព្រះវេដ្ឋនៈ
ឈ្លី = ទ្រង់បរិមទ្ទៈ
_____________________________________________
៙ ញ ៚
ញញឹម = ទ្រង់ព្រះសិតាការៈ
ញើស = ព្រះសេទោ
_____________________________________________
៙ ដ ៚
ដន្លាប់ = ព្រះក្នក់
ដបកែវ = ព្រះករណ្ឌកៈ
ដបតែ = ព្រះបានកោសៈ
ដាវ = ព្រះទម្រង់អសិ
ដាវវែង = ព្រះទម្រង់អសិដងវែង
ដីខ្មៅសរសេរ = ព្រះកាឡមត្តិកា
ដីស = ព្រះបុស្សមត្តិកា
ដឹង = ទ្រង់ជ្រាប
ដើមទ្រូង = ព្រះឧរា
ដើរ = ទ្រង់យាងព្រះបាទ
ដើរដំណើរ = ទ្រង់ព្រះរាជដំណើរ
ដេក = ទ្រង់ផ្ទំ
ដេកលក់ = ទ្រង់ផ្ទំស្កល់
ដៃ = ព្រះហស្ត
ដំបង = ព្រះទម្រង់គទាវុធ
ដំរីសម្រាប់គង់ = ព្រះទីន័ងគជេន្ទ្រ
ដោះ = ព្រះថ័ន
_____________________________________________
៙ ត ៚
តម = ទ្រង់ព្រហ្មចេត
តោក = ព្រះសុដ្ឋិការ
តាំង = ព្រះបីថំ
តែងរឿង-កាព្យ = ទ្រង់និពន្ធ
ត្បាល់បុកស្លា = ព្រះសុវណ្ណទន្ត, ស្នងព្រះទន្ត
ត្រកូល = រាជត្រកូល, ខត្តិយត្រកូល
ត្រចៀក = ព្រះស្រោត
ត្រា = ព្រះរាជវលញ្ឆករ
ត្រិះរិះ = ទ្រង់ព្រះតំរិះ
_____________________________________________
៙ ថ ៚
ថើប = ទ្រង់ចុម្ពិត
ថ្ងាស = ព្រះនលាត
ថ្ងូរ = ទ្រង់អដ្ដសរៈ
ថ្នាំរក្សារោគ = ព្រះឱសថ
ថ្ពាល់ = ព្រះគណ្ឌៈ
ថ្លើម = ព្រះយកនៈ
_____________________________________________
៙ ទ ៚
ទាច = ព្រះវក្កៈ
ទិកោទឹក = ព្រះបានភិង្គារ
ទឹកកាម = ព្រះអសុចិ
ទឹកដោះ = ព្រះក្សីរ
ទឹកតែ = ព្រះបានរស
ទឹកត្រជាក់ = ព្រះសីតរស
ទឹកនោម = ព្រះមូត្រ
ទឹកភ្នែក = ព្រះអស្សុ
ទឹកមាត់ = ព្រះខេឡៈ
ទឹករំអិល = ព្រះលសិកា
ទឹកលាងអាចម៍ = ព្រះធារាបង្គន់
ទឹកអប់ = ព្រះសុគន្ធ
ទឹកអប់សម្រាប់ងូត = ព្រះសុគន្ធវារី
ទូ = ព្រះកុញ្ជិកកោសៈ
ទូកគង់ = ព្រះទឺន័ងនាវា
ទួញ = ទ្រង់សោក
ទៀន = ព្រះសិខាទីប
ទៅលេង = ស្ដេចប្រពាត
ទ្រគាក = ព្រះសុសោណី
ទ្រហោយំ = ទ្រង់ពិលាប
ទ្វារជុះ = ព្រះវច្ចមគ្គ
ទ្វារនោម = ព្រះបស្សាវមគ្គ
_____________________________________________
៙ ធ ៚
ធ្នូ = ព្រះទម្រង់កៅទណ្ឌ
ធាត់ = ព្រះថូលោ, មានព្រះអង្គ
ធូប = ព្រះធូប
ធ្មេញ = ព្រះទន្ត
_____________________________________________
៙ ន ៚
និយាយ = ទ្រងមានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ (ព្រះអគ្គមហេសី)
និយាយការ = ទ្រង់មានព្រះរាជឱង្ការ
និយាយចំពោះ, ផ្ដើមឡើង, និយាយបន្លឺឲ្យដឹង = ទ្រង់ប្រារព្ធ
ផ្សាយទូទៅ = ព្រះបន្ទូលសុរសីហនាទ
នោម = ទ្រង់ចូលព្រះបង្គន់តូច, ទ្រង់បន្ទោបស្សាវៈ
នៅ = គង់
នៅផ្ទះ = គង់ព្រះដំណាក់
_____________________________________________
៙ ប ៚
បបោសអង្អែល = ទ្រង់បរាមាស
បង = ព្រះរាម, ព្រះជេដ្ឋា
បង្គាប់ = ទ្រង់បញ្ជា
បង្អួចមានគន្លឹះ = ព្រះសីហបញ្ជរ
បង្អួចបើកទល់ = ព្រះកវាតា
បន្ទាត់ = ព្រះតន្តិ (ព្រះតន្តី)
បារី = ព្រះធុមវដ្ឋី, ព្រះស្រីសួង
បាយ = ព្រះក្រយាស្ងោយ
បេះដូង = ព្រះហទយៈ
ប្ដី = ព្រះស្វាមី, ព្រះភស្ដា
ប្រជុំចិញ្ចើម = ព្រះឧណ្ណាលោម
ប្រពន្ធ = ព្រះមហេសី, ព្រះជាយា
ប្រមាត់ = ព្រះបិត្តៈ
ប្រជ្រុយ = ព្រះតិលកា
ប្រឡែង (ប្រលែង) ឬលេង = ទ្រង់ក្រសាល
ប្រាប់ = ទ្រង់ត្រាស់
ប្រេង = ព្រះតេលៈ
ប្អូន = ព្រះអនុជ
_____________________________________________
៙ ផ ៚
-ផែនប្រាក់ចារិកអក្សរតាំងតំណែងយសសេនាបតីនូវព្រះភិក្ខុរាជាគណៈធំ = ហិរញ្ញបត្រ។
-ផែនមាសចារិកអក្សរទាំងព្រះនាមម្ចាស់ផែនដីនូវក្សត្រិយ៍ទាំងពួង និងព្រះសង្ឃនាយក = ព្រះសុវណ្ណប័ត្រ។
ផើម (ស្ដេចស្រី) = ទ្រង់ព្រះគភ៌
ផើម (ស្ត្រីទាំងពួងជាម្នាងស្ដេច) = មានគភ៌
ផឹក = ទ្រង់សោយ
ផ្កា = ព្រះបុប្ផា
ផ្ចិត = ព្រះនាភី
ផ្ដាសាយ = ទ្រង់ព្រះបិនាសា
ផ្តិល = ព្រះស្រាពក៍
ផ្នត់ជង្គង់ = ផ្នត់ព្រះជានុ
ផ្ទះ = ព្រះទីន័ងដំណាក់
ផ្លិតកោង = ព្រះវីជនី
ផ្លិតដងង = ព្រះពាតវីជនី
ផ្លិតស្លឹកត្នោត = ព្រះតាលប័ត្រ
ផ្លិតស្លាបសត្វ = ព្រះវាលវិជនី
_____________________________________________
៙ ព ៚
ពក = ព្រះបីឡកា
ពុកមាត់ = ព្រះមស្ស
ពងស្វាស = ព្រះអណ្ឌៈ
ពាន = ព្រះពាន
ពានស្លា = ពានព្រះស្រី
ពិតាន = ព្រះពិតាន
ពូថៅ = ព្រះទម្រង់ផរសុ
ពូក = ព្រះសុខសេយ្យាស
ពែងផឹកទឹក = ព្រះមណិថាលកៈ
ពែងតែ = ព្រះបានថាលកៈ
ពោះ = ព្រះឧទរ
ពោះវៀនតូច = ព្រះអន្តគុណៈ
ពោះវៀនធំ = ព្រះអន្តៈ
ព្យាយាម = ទ្រង់ឧស្សាហ៍
ព្រួញ = ព្រះទម្រង់កាំសរ
ព្រួយចិត្ត = ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ)
ព្រះខាន់ = ព្រះខាន់
_____________________________________________
៙ ភ ៚
ភាជន៍ព្រះស្ងោយ = ព្រះសុវណ្ណភាជន៍
ភូមិមានផ្ទះដាក់ស្វេតច្ឆត្រ = ព្រះបរមរាជវាំង
ភូមិមានផ្ទះឥតស្វេតច្ឆត្រ = ព្រះរាជនិវេសន៍
ភូមិស្ដេចទីព្រះអង្គម្ចាស់គង់ = វាំង
ភួយ = ព្រះឧណ្ហសុភាក់
ភ្នែក = ព្រះនេត្រ
ភ្នែកគោ = ព្រះគោប្ផកៈ
ភ្លេច = ទ្រង់សម្មោសា
_____________________________________________
៙ ម ៚
មកុដ = ព្រះមកុដ
មា ឬអាពុកធំខាងអាពុក = ព្រះបិតុលា
មាត់ = ព្រះឱស្ឋ
មុខ = ព្រះភក្ត្រ
មុង = ព្រះសុកល់ប្រសើរ
មុន (រោគ) = ព្រអសា
មួក = ព្រះមាលា
មើល = ទ្រង់ទត
មេជើង = ព្រះអង្គុដ្ឋបាទ
ម្ដាយជាស្ដេចទីព្រះអង្គម្ចាស់ = ព្រះមាតា
ម្ដាយជាសាស្ត្រកូនជាស្ដេចទ្រង់រាជ្យ = សម្ដេចព្រះរាជជននី
ម្ដាយជាស្ដេចកូនជាស្ដេចទ្រង់រាជ្យ = សម្ដេចព្រះវររាជជននី
ម្ដាយមីងខាងអាពុក = ព្រះបិតុច្ឆា
ម្ដាយមីងខាងម្ដាយ = ព្រះមាតុច្ឆា
ម្រាមកណ្ដាលដៃ = ព្រះមជ្ឈិមមង្គុលី
ម្រាមកូនជើង = ព្រះអនុជបាទ
ម្រាមកូនដៃ = ព្រះអនុជង្គុលី
ម្រាមជើងកណ្ដាល = ព្រះមជ្ឈិមបាទ
ម្រាមនាងជើង = ព្រះកនិដ្ឋបាទ
ម្រាមនាងដៃ = ព្រះកនិដ្ឋង្គុលី
ម្រាមមេដៃ = ព្រះអង្គុដ្ឋង្គុលី
ម្លូបាយ = ព្រះស្រីសន្លឹក
ម្លូលឿង = ព្រះស្រីបណ្ឌា
ម្សៅ = នួនព្រះភក្ត្រ
ម្សៅរមៀត = ព្រះហលិទ្ទចុណ្ណ
ម្ហូប = ព្រះឱជារស
_____________________________________________
៙ យ ៚
យំ = ទ្រង់ព្រះកន្សែង
_____________________________________________
៙ រ ៚
រទេះ = ព្រះទីន័ងរាជរថ
របស់ទ្រព្យស្ដេចទ្រង់រាជ្យ = ព្រះរាជទ្រព្យ
របស់ទ្រព្យស្ដេចទីព្រះអង្គម្ចាស់និងអ្នកអង្គម្ចាស់ = ព្រះធនទ្រព្យ
រង = ព្រះសថា
រងដាក់គ្រឿងតែ = ព្រះបានភាជន៍
រងដាក់គ្រឿងបូជា = ព្រះសក្ការភាជន៍
រាប់អាន = ទ្រង់ព្រះមេត្តា
រាស្ត្រជាម្ដាយក្សត្រទីព្រះអង្គម្ចាស់ = ព្រះមាតា
រួមប្រវេណី = ទ្រង់ព្រះសយុម្ពរ, សយម្ពរ
រោងសំណាក់ = ព្រះពន្លា
រោងទទួលភ្ញៀវ = ព្រះរាជរោង
រោមក្លៀក = ព្រះលោមកច្ឆៈ
រោមភ្នែក = ព្រះលោមនេត្រ
រោមអស់ទាំងខ្លួន = ព្រះលោមា
រាំ = ទ្រង់ព្រះនច្ចា
_____________________________________________
៙ ល ៚
លុប ឬលាង = ទ្រង់ស្រប់
លម = ព្រះថវិកា
លាជ = ព្រះលាជ
លេងល្បែងផ្សេងៗ = ទ្រង់ក្រសាល, ទ្រង់កីឡា
លំពែង = ព្រះទម្រង់អសុឡី
វធម្មតា = ព្រះវ
វរចនា = ព្រះទីន័ងសិរិកា
វាយ = ទ្រង់ព្រះរាជទណ្ឌ
វាវ = ព្រះកិលោមកៈ
វែករាប់បាត្រ = ស្នងព្រះហស្ត
វាំងនន = ព្រះសាណិយា
វ៉ែនតា = ស្នងព្រះនេត្រ
_____________________________________________
៙ ស ៚
សក់ = ព្រះកេសា
សម = ស្នងព្រះអង្គុលា
សលៀង = ព្រះសលៀង, ព្រះរាជយាន
សរសេរ = ទ្រង់លិខិត
សើច = ទ្រង់ព្រះសម្រួល
សរសៃ = ព្រះនហារូ
ស៊ង = ព្រះសុពណ៌កោស
សង្វារ = ព្រះកេយុរា
សង្ស័យ = ទ្រង់វិចិកិច្ឆា
សន្លប់ = ទ្រង់ព្រះវិសញ្ញី
សន្លាក់កដៃ = ព្រះសន្ធិករ
សារពើបន្លែ = បន្លែព្រះស្ងោយ
សារពើអន្លក់ = អន្លក់ព្រះស្ងោយ
សាច់ = សាច់ព្រះស្ងោយ
សាច់ធ្មេញ (អញ្ចាញធ្មេញ) = អញ្ចាញព្រះទន្ត
សិតសក់ = ទ្រង់សិតព្រះកេសា
ស៊ី = ទ្រង់សោយ
សួត = ព្រះបប្ផាសៈ
-សេចក្ដីដែលម្ចាស់ដែនដីតាំងទុកឲ្យមហាជនប្រព្រឹត្តតាម = ព្រះរាជបញ្ញាត្តិ។
-សេចក្ដីដែលម្ចាស់ផែនដីតែងដោយព្រះអង្គឯង = ព្រះរាជនិពន្ធ។
-សេចក្ដីបម្រាមឬបង្គាប់ដល់ខ្ញុំរាជការឬអាណាប្រជាជន = ព្រះរាជប្រកាស។
សេះគង់ = ព្រះទីន័ងអស្សតរ
ស៊ែ = ព្រះកសា
សម្ដី = ព្រះរាជតម្រាស់
-សំបុត្រធម្មតាដែលប្រើទៅមករកគ្នា ឬថ្វាយម្ចាស់ផែនដីនិងក្សត្រិយ៍ទាំងពួង = ចុតហ្មាយ។
-សំបុត្របុគ្គលគ្រងនគរប្រទេសរាជ = អក្សរសារ។
-សំបុត្របុគ្គលគ្រងប្រទេសឯករាជ្យ មានអំណាចដូចក្សត្រិយ៍ម្ចាស់ផែនដីប្រើចេញទៅប្រទេសក្រៅ = សុភអក្សរសារ។
-សំបុត្រ មេទ័ព ឬព្រះរាជអាជ្ញាហ្លួងនូវចៅហ្វាយស្រុកក្រមការខេត្តធ្វើទៅថ្វាយ ម្ចាស់ផែនដី ឬសេនាបតីអំពីរាជការផ្សេងៗ = សំបុត្របក។
-សំបុត្រម្ចាស់ផែនដីចេញឲ្យដឹងទូទៅគ្រប់គ្នា = ព្រះរាជឱង្ការនូវព្រះបន្ទូលសុរសីហនាទ។
-សំបុត្រម្ចាស់ផែនដីផ្ញើទៅមកដល់ម្ចាស់ផែនដីដូចគ្នា = ព្រះបរមរាជសាសន៍។
-សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្តឯងពុំមែនជាផ្លូវរាជការ = ព្រះបរមរាជហត្ថលេខា។
-សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្តឯងក្នុងកិច្ចរាជការ = ព្រះរាជឱង្ការលេខា។
-សំបុត្ររាជការឲ្យកាន់ទៅកោះមនុស្សឬកេណ្ឌរាស្ត្រឲ្យធ្វើការផ្សេងៗ = ហ្មាយ។
-សំបុត្រសរសេរសូមបើករបស់ផ្សេងៗ ឬធ្វើសេចក្ដីទុកថ្វាយម្ចាស់ផែនដី = ដីកា។
-សំបុត្រសេនាបតីឬមេទ័ព ឬព្រះរាជអាជ្ញាហ្លួង = ទងត្រា។
-សំបុត្រព្រះរាជជននី ឬសម្ដេចព្រះអគ្គមហេសី = ព្រះរាជសវនីយលេខា។
-សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជប្រើជាធម្មតា = ព្រះរាជបន្ទូលលេខា។
-សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជធ្វើទៅថ្វាយម្ចាស់ផែនដីដទៃក្រៅ = ព្រះបវររាជសាសន៍។
-សំបុត្រអគ្គមហាសេនាបតី ឬមេទ័ពធំ = សារត្រា។
សម្បុរ = ព្រះឆវី
សំបោរ = ព្រះសិង្ឃានិកា
សំពត់ = ព្រះពស្ត្រ
សំពត់ងូតទឹក = ព្រះឧទកសាដក, សុក្ខសាដក
សំពត់ចាប់ទឹក = ព្រះតេមិយសាដក
សំពត់អង្កាញ់ = ព្រះបព្វកៈ
សម្រាលកូន = ទ្រង់ប្រសូត, ទ្រង់សម្ភព
សម្លក់ = ទ្រង់ឱលោកនៈ
សម្លឹង = ទ្រង់ឧលោកនៈ
សំឡេង = ព្រះសុរសៀង
ស្គម = ព្រះកីសោ
ស្ងៀម = ទ្រង់តុស្នី
ស្ដោះ = ទ្រង់នុដ្ឋហា
ស្ទាប = ទ្រង់អាមសនៈ
ស្និត (ក្រាសធ្មេញល្អិត) = ព្រះសម្អាងកេសា
ស្បែក = ព្រះតចៈ
ស្បែកជើង = ព្រះសុពណ៌បាទ
ស្បៃជ្រលក់ទឹក = ព្រះសីតសុភាក់
ស្បៃដណ្ដប់ = ព្រះសុភាក់
ស្ពាយឆៀង = ទ្រង់ព្រះសោវត្ថិកា
ស្មងជើង = ព្រះជង្ឃ
ស្មា = ព្រះអង្សា
ស្រឡាញ់ = ទ្រង់សព្វព្រះរាជហឫទ័យ
ស្រា = ព្រះចណ្ឌរស
ស្រេក = ទ្រង់បិបាសា
ស្រែង = ព្រះកិលាសៈ
ស្រោមជើង = ព្រះសុពណ៌កោសបាទ
ស្លាក្រក = ព្រះស្រីខណ្ឌក៍
ស្លាជីគ្រប (ស្លាជីប) = ព្រះបិធាន
ស្លាខ្ចី = ព្រះស្រីហរិត
ស្លាតម្ពុល = ព្រះស្រីតម្ពុល
ស្លាបុក = ព្រះស្រីចុណ្ណៈ
ស្លាស្លឹង = ព្រះស្រីសុក្ខ
ស្លាបប៉ាកកា = ព្រះគរុកំ
ស្លាបប្រចៀវ = ព្រះវង្សកុបាត
ស្លាបព្រា = ស្នងព្រះអង្គុលី
ស្លាប់ (លោកសង្ឃ) = អនិច្ចកម្ម
ស្លាប់ (ស្ដេចទ្រង់រាជ្យ) = សោយព្រះទិវង្គត
ស្លាប់ (ស្ដេចទីព្រះអង្គម្ចាស់) = សុគត
ស្លាប់ (ស្ដេចទីអ្នកអង្គម្ចាស់) = ក្ស័យព្រះជន្ម
ស្លាប់ (អគ្គមហេសី) = សោយព្រះវិលាល័យ
ស្លេស្ម = ព្រះសេម្ហៈ
ស្វេតច្ឆត្រ = ស្វេតច្ឆត្រ
ស្អូច = ព្រះកិបិលកា
_____________________________________________
៙ ហ ៚
ហិត = ទ្រង់ឃាយី
ហឹប = ព្រះមញ្ជូសា
ហឺត = ព្រះសាសរោគ
ហែមស្លាព្រះពរ = ស្រាពក៍ព្រះស្រី
_____________________________________________
៙ អ ៚
-អក្សរក្សត្រិយ៍ខត្តិយត្រកូលផងទាំងពួង = ឡាយព្រះហស្តលេខា។
-អក្សរម្ចាស់ផែនដីទ្រង់សរសេរ ដោយព្រះហស្តឯងទុកជាចំណាំនៃព្រះអង្គ = ព្រះរាជហត្ថលេខា។
អង្គុយ = ទ្រង់គង់, ទ្រង់និសីទនាការ
អង្អែល = ទ្រង់បរាមាសៈ
អណ្ដាត = ព្រះជីវ្ហា
អផ្ទង់ = ព្រះសិទ្ធលិង្គរោគ
អផ្ទាញ = ព្រះរោគសិទ្ធលិង្គ
អំបែងក្បាល = ព្រះមត្ថកៈ
អាណិត = ទ្រង់ព្រះករុណា
អាចម៍ = ព្រះករីសៈ
អាចម៍ច្រមុះ = ព្រះឃានមលៈ
អាចម៍រុយ (ប្រជ្រុយ) = ព្រះកាឡកៈ
អាជ្ញា = ព្រះរាជអាជ្ញា
អាវ = ព្រះភូសា
អុតធំ = ព្រះគណ្ឌរោគ
អុតស្វាយ = ព្រះគណ្ឌយា
ឧស្សាហ៍ = ព្រះឧស្សាហ៍
ឪពុកធំ ឬមាខាងម្ដាយ = ព្រះមាតុលា
ឱប = ទ្រង់អាលិង្គនៈ
អំពល់ចិត្ត = ទ្រង់អនីឃៈ
លោកអ្នកអាចបញ្ចេញមតិយោបល់នៅទីនេះ
ReplyDeleteភាសារខ្មែរ
Delete